💞សំណព្វចិត្តលោកម្ចាស់💞(55)

631 47 4
                                    

ភាគ55

លោកមីនហឹកៗ... ខ្ញុំ... ខ្ញុំសុំអង្វរលោកដោះលែងប៉ាខ្ញុំទៅហឹក... គាត់មិនដឹងអីទេហឹកលោកមីន!...» អុីនហា

នាងគិតថាយើងជាមនុស្សល្ងង់!? កុំស្មានថាយើងមិនដឹងនាងនិងប៉ារបស់នាងធ្វើអ្វីខ្លះនៅពីក្រោយខ្នងរបស់យើងអោយសោះ!! គ្រប់សកម្មភាពឪពុកពួកឯងធ្វើអ្វីខ្លះក្នុងក្រុមហ៊ុនយើង ប្រហែលមិនចាំបាច់យើងបកស្រាយប្រាប់ទេមែនទេ លោកឆយ!?» យុនហ្គី

ហឹមៗ!... លោកមីន!!...» លោកឆយ សុងជី

ប៉ា...ហឹក...» ឆយ អុីនហា

យើងទុកពេលអោយ5នាទី ឪពុកកូននិយាយគ្នាទៅមុនពេលគ្មានឱកាស ហាស់ហាហាហា....» យុនហ្គី និយាយចប់នាយក្រោកដើរទៅសារឡុងសើចបែបអ្នកឈ្នះ ព្រោះអីនាយគឺឈ្នះពិតមែន 

ហឹក!... លោកមីន សុំអង្វរដោះលែងកូនស្រីខ្ញុំទៅ លោកចង់អោយខ្ញធ្វើអ្វីក៏បាដែរ អោយតែលោកដោះលែងកូនរបស់ខ្ញុំ!! លោកមីន...» លោកឆយ ក្រោយពីមាត់មានសេរីភាព គាត់ក៏ព្យាយាមសុំអង្វររាងក្រាសអោយដោះលែងកូនស្រីរបស់ខ្លួន ទេដឹងថាគ្មានសង្ឃឹមតែក៏ព្យាយាមព្រោះតែគាត់មានកូនស្រីតែម្នាក់នេះទេ 

ហឹក... ប៉ា....ហឹកៗ...» អុីនហា នាងយំកាន់តែខ្លាំងក្រោយឃើញអ្នកជាឪពុកក្បាបក្បាលដល់ដីសុំអង្វររាងក្រាស់ ទាំងសភាពរបស់គាត់ក៏មិនចាញ់នាងក្រមុំប៉ុន្មានដែរ ព្រោះគាត់ក៏ត្រូវកូនចៅរបស់រាងក្រាស់លេងឡើងចាស់ដៃទៅហើយ

ហឹស!.. ដោះលែងអញ្ចឹងឬ!? លោកមិនគិតថាវាងាយពេកទេដឹង!? ដែលព្រមដោះលែងក្រពើរចូលទឹក ហើយបកក្បាលមកខាំយើងងវិញនោះ!!? មនុស្សដូចជាមីនយុនហ្គី គ្មានពាក្យថាលើកលែងជាដាច់ខាត!!» យុនហ្គី

តែនាងនៅក្មេងណាស់ ម្យ៉ាងព្រោះតែកាស្រលាញ់ទើបបណ្ដាលអោយនាងធ្វើខុសមួយពេល លោកមីន ខ្ញុំសុំអង្វរលោក ដោះលែងកូនស្រីខ្ញុំទៅ» គាត់នៅតែមិនព្រមចុះចាញ់ នៅតែក្រាញ់ននៀលសុំអោយនាយព្រមដោះលែងកូនរបស់គាត់ម្ដងហើយម្ដងទៀត

នៅក្មេង!? មិនមែនលោកទេឬដែលបង្រៀននាងអោយធ្វើជាមនុស្សបែបនេះ!? មិនមែនលោកទេឬដែលបង្រៀនកូនស្រីខ្លួនឯងអោយព្យាយាមចាប់យើងធ្វើប្ដីនោះ!? យើងធ្លាប់ប្រាប់លោកម្ដងហើយ ហេតុអ្វីមិនស្ដាប់យើង!? ដល់ពេលនេះកុំបន្ទោសយើងអោយសោះ!! នៅរឿងភាគហ៊ុនក្រុមហ៊ុនរបស់យើងទៀត លោកគិតថាយើងមីនយុនហ្គីជាមនុស្សល្ងង់!? ដល់ពេលហើយដែលមនុស្សលោភលន់ដូចជាលោកត្រូវទទួលកម្មនោះ នៅមានកូនស្រីលោកទៀត នាងប្រហើនណាស់ដែលព្យាយាមចង់ធ្វើបាបមនុស្សរបស់យើង!!» យុនហ្គី

សំណព្វចិត្តលោកម្ចាស់Tahanan ng mga kuwento. Tumuklas ngayon