💞សំណព្វចិត្តលោកម្ចាស់💞(24)

890 61 0
                                    

ភាគ24

លោកម្ចាស់Yung លោកសន្យាហើយណា បើខ្ញុំនិងកូនស្រីព្រមជួយលោក យកក្មេងនោះទៅបាន លោកនិងមិនប្រគល់ឯកសារនោះទៅអោយប៉ូលីស ម្យ៉ាងវិញទៀតពេលនេះពួកយើងគឺជិះទូកតែមួយហើយ» លោកឆយ និយាយទៅកាន់យ៉ុង ហៃខាង ព្រោះគ្រប់យា៉ងគាត់ធ្វើ គិតថានិងយកកូនស្រីទាក់រាងក្រាស់ដើម្បីអោយក្រុមហ៊ុនរបស់គាត់ អាចរកចំណូលបានច្រើន ដោយពឹងលើអំណាចរបស់យុនហ្គី ហើយក៏មិនបាចខ្លាចអ្នកណាទៀតបើ ឆយ អុីហាក្លាយជាមនុស្សរបស់រាងក្រាស់ តែគ្រប់យ៉ាង....

លោកកុំគិតថាខ្ញុំជាមនុស្សល្ងង់ មិនដឹងថាលោកចង់ធ្វើអ្វី!? ឆយ សុងជី!!» Yung Haekang  និយាយមួយៗ មិនច្រឡោត គិតឬថាពីរនាក់ឪពុកកូនចង់ធ្វើអ្វីក្បត់បានងាយស្រួលនោះ

លោកចង់យ៉ាងមេច!? លោកចង់បានក្មេងនោះយើងក៏រៀបចំអោយលោករួចហើយ រឿងបន្ទាប់ទៀត គឺលោកខ្លួនឯង កុំអូសកូនស្រីខ្ញុំមកពាក់ព័ន្ធ» ឆយ សុងជី រៀងក្ដៅបន្តិចដែរ ដែលលោកជាមនុស្សមានមុខមានមាត់ក្នុងសង្គមនេះដែរ បែរជាត្រូវមកធ្វើកាក្រោមបញ្ជារបស់មនុស្សដូចជាយ៉ុង ហៃខាងទៅវិញ

ហឹសៗ.... លោកកុំភ័យអីលោកឆយ អ្វីដែលយើងសន្យាយើងមិនលេបសម្ដីទេ តែ..... កុំភ្លេចថាភាគហ៊ុនដែលមាននៅក្នុងក្រុមហ៊ុនរបស់MG គ្រុបលោកមានតែឈ្មោះតែប៉ុណ្ណោះ កុំធ្វើអ្វីអោយលើសពីតួនាទី» យ៉ាង ហៃខាង សើចទាំងហួសចិត្ត មិនគិតសោះថាមនុស្សដែលមានតែសំបកខ្លួនដូចជា លោកឆយនេះ អាចភ្លេចបាន

លោក!!» ឆយ សុងជី ខឹងខ្លាំងណាស់ ព្រោះពីដំបូងគាត់គិតថានិងខ្ចីដៃរបស់យ៉ុង ហៃខាង ដើម្បីជាឈ្នាន់បានឈានមកក្បែរនិង មីនយុនហ្គីហើយអោយកូនស្រីធ្វើយ៉ាងណា យករាងក្រាស់មកគ្រប់គ្រងអោយបាន ពេលនោះគាត់នឹងមិនចាំបាច់ពឹងលើបារមីរបស់យ៉ុងហៃខាងទៀតឡើយ តែគ្រប់យ៉ាងពេលនេះចប់អស់ហើយ ព្រោះគ្រប់យ៉ាងគឺស្ថិតក្នុងដៃរបស់គេ

កុំប្រើកែវភ្នែកបែបនេះ សម្លឹងមកយើង!! ឯងគិតឬថាមនុស្សដូចជា មីនយុនហ្គីវាល្ងង់អោយកូនស្រីរបស់ឯងបោកបាន!? ពេលគួរតែប្រយ័ត្នខ្លួនឯងវិញទៅល្អជាង ហាស៎....ហា... ទៅវិញ!!» យ៉ុងហៃខាង និងផងញញឹមផងព្រោះពេលនេះលោកគឺជាអ្នកឈ្នះពិតប្រាកដ

សំណព្វចិត្តលោកម្ចាស់Tahanan ng mga kuwento. Tumuklas ngayon