💞សំណព្វចិត្តលោកម្ចាស់💞(51)

660 49 8
                                    

ភាគ51

ស្ថានភាពនៅក្នុងមន្ទីពេទ្យ ទាំងមូលពោពេញទៅដោយមនុស្សរបស់មីនយុនហ្គី ហើយនិងត្រកូលzhang តែប៉ុណ្ណោះព្រោះថាក្រោយពេលមានរឿងកើតឡើង ក៏ដូចជាក្រោយពីមានការឈ្លោះប្រកែកគ្នារវាងរាងក្រាស់និងលោកតាzhangផ្អើលពេញមន្ទីពេទ្យហើយនោះ ទាំងពីរបក្សក៏ព្យាយាមដាច់អហង្ការថានិងយកហើយនិងយាមដាច់ខាតរៀងខ្លួន ទាំងម្ចាស់សាមីខ្លួននៅគេងផ្ជាប់ឧកសុីហ្សែនក្នុងបន្ទប់ICUនៅឡើយ

មន្ទីពេទ្យ

លោកប៉ាខ្ញុំគិតថារឿងនេះមិនធម្មតាទេ បើលោកមីនមានរឿងអីកើតឡើង តើកូនមីនគិតយ៉ាងមេចទៅ!? ខ្ញុំមិនចង់អោយកូនឈឺចាប់ទៀតទេ» Zhang Ruoyun ក្រោយពីសម្លឹងមើលកញ្ចក់ទូរទស្សន៍ដែលគេកំពុងផ្សាយផ្ទាល់ពីពត៌មានដែលក្រុមហ៊ុនMG Group កំពង់តែត្រូវផ្លាស់ប្ដូរម្ចាស់នោះ ដោយពោលឡើងទាំងក្ដីបារម្ភ ទោះគាត់មិនដឹងថាពេលនេះរាងក្រាស់យុនហ្គីនាយកំពង់ធ្វើអ្វីក៏ដោយ តែអ្វីដែលគាត់បារម្ភគឺនាយបង្ខំខ្លួនឯងពេកហើយ នេះរបួសក៏ត្រូវមិនស្រាលដែរ បើមានរឿងអ្វីកើតឡើងតើអោយគាត់ដោះស្រាយជាមួយកូនប្រុសដោយរបៀបណា!?

គេមិនអីទេ មនុស្សដូចជាមីនយុនហ្គី គេដឹងថាត្រូវធ្វើអ្វីបន្តហើយ ព្រោះមនុស្សដូចជាគេគ្មានពាក្យថាចាញ់នោះទេកូន!...» លោកតាZhang គាត់សម្លឹងមុខកូនប្រុសទាំងញញឹម ហើយក៏និយាយប្រាប់អ្នកជាកូនប្រុស គាត់ដឹងច្បាស់ណាស់ថាកូនប្រុសរបស់គាត់បារម្ភពីអ្វី តែគាត់តាមដានពត៌មាននិងដឹងច្រើនណាស់ពីរាងក្រាស់បានច្រើនណាស់ ខុសពីកូនប្រុសរបស់គាត់ ដែលទើបតែដឹងខ្លួនមកវិញមិនដល់6ខែនោះឡើយ

លោកពូលោកតា បើអញ្ចឹងខ្ញុំទៅជួយគេតើល្អទេ!?» xu kai ដែលឈរស្ដាប់ការសន្ទនារបស់មនុស្សចាស់ ក៏សុំខ្លួនទៅជួយម្នាក់ទៀត ព្រោះក្នុងចិត្តនាយក៏បារម្ភពីយុនហ្គីមិនតិចដែរ

មិនបាច់ទេ ឯងនៅសម្រាកព្យាបាលរបួសសិនទៅ មីន យុនហ្គី គេដឹងថាត្រូវធ្វើអ្វីបន្តហើយ ពួកយើងចាំមើលសិនទៅ» លោកតាZhang និយាយឃាត់ចៅប្រុសភ្លាមៗ ព្រោះតែរបួសរបស់ Xu kai ក៏មិនស្រាលជាងរាងក្រាស់បុ៉ន្មានដែរ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now