💞សំណព្វចិត្តលោកម្ចាស់💞(79)

441 53 5
                                    

ភាគ79

រាងក្រាស់ យុនហ្គីស្រែកហៅកូនចៅព្រមទាំងអ្នកបំរើក្នុងផ្ទះ ធ្វើអោយម្នាក់ៗចាប់ផ្ដើមភ័យឆោឡោរ ព្រោះថានេះជាលើកទីមួយហើយដែលលោកម្ចាស់របស់ពួកគេមានសភាពឆេវឆាវនិងឆ្លេឆ្លាបែបនេះ ព្រោះតាំងពីដើមមកនាយជាមនុស្សស្ងប់ស្ងាត់ណាស់ ហើយក៏កាន់តែជាមនុស្សដឺលនិយាយតិចបំផុតទៀតផង តែពេលនេះមើលចុះគឺនាយ ស្រែកឡើងត្រហឹងឮពេញភូមិគ្រឹះទាំងមូល ធ្វើអោយមនុស្សគ្រប់គ្នាកើតឆាប់ផ្ដើមភ័យ មិនដឹងថាលោកម្ចាស់និងម្ចាស់តូចមានរឿងអ្វីកើតឡើងទេ បានជាសម្លេងស្រែកហៅខេនឮខ្លាំងដល់ថ្នាក់នេះ!!

បាទ!! ចាហ្វាយ!!... ចា....» ខេនរត់ឡើងមកមុនគេ និងស្រែកសួររាងក្រាស់ជាចាហ្វាយ តែក៏ត្រូវគាំង

ឆាប់ហៅគ្រូពេទ្យមកអោយលឿន!!» យុនហ្គី

....» គ្មានការឆ្លើយតប

យើងប្រាប់ថាអោយហៅគ្រូពេទ្យ!! ឯងមិនឮទេ!!?» ក្រោយពីឃើញនាងជំនិតឈរគាំងគ្មានកាឆ្លើយតប នៅមានគ្រប់គ្នាដែលទើបតែរត់ឡើងមកដល់ ក៏ត្រូវនាយស្រែកស្ដីអោយដូចគ្នា

បា...បាទៗ!!... បាទចាហ្វាយ អាខេនទៅឥលូវនេះ!!...» និយាយហើយ ខេននាយជំនិតក៏បានជ្រែកមីនិងម៉ានរត់ចុះទៅក្រោមដើម្បី ទៅយកគ្រូពេទ្យមកភូមិគ្រឹះលឿនបំផុត តាមដែរអាចធ្វើបាន

នាង!! ឆាប់ទៅរៀបចំទឹកក្ដៅអ៊ុនមកអោយយើង!!..» យុនហ្គីនាយ បញ្ជាទៅកាន់ម៉ានអ្នកបំរើស្រី អោយទៅយកទឹកក្ដៅអោយនាយ ព្រោះនាយនឹងជូតខ្លួនអោយរាងតូចដោយខ្លួនឯង

ចា...ចាសលោកម្ចាស់ ខ្ញុំ... ខ្ញុំទៅហើយៗ!!...»។ ម៉ានមិនបង្អង់យូរ នាងក៏រត់ចូលទៅក្នុងបន្ទប់ទឹកនិងរផបចំលើកទឹកក្ដៅអ៊ុនមួយចាបកន្ធន់យកមកអោយរាងក្រាស់ជាចាហ្វាយ

ចំណែកម៉ែដោះស៊ូ ដែលទើបតែឡើងមកដល់ គាត់បានដើរមករករាងក្រាស់ ជាចាហ្វាយ ហើយក៏....

លោកម្ចាស់ តើមានរឿងអីកើតឡើង ហេតុអីម្ចាស់តូចគេងស្ងៀមបែបនេះចា!?...» ម៉ែដោះ គាត់ពិតជាភ័យណាស់ ដែលឃើញរាងតូច នៅសុខៗក៏មកគេងស្ងៀមៗលើគ្រែមិមកំរើកបែបនេះ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now