💞សំណព្វចិត្តលោកម្ចាស់💞(19)

951 56 0
                                    

ភាគ19

មិនដឹងជាភព្វព្រេងវាសនាអ្វីទេ បណ្ដាលអោយអាខេន នាកបានឃើញចាហ្វាយដ៏សែនមុខងាប់ មុខមិនដែលរីក មកអង្គុយញញឹមមានក្ដីសុខ ព្រោះតែក្មេងប្រុសម្នាក់ ដែលពីមុនមិនគិតថានិងទទួលបាន ការមើលថែទាំបានយ៉ាងល្អពីចាហ្វាយទាល់តែសោះ ព្រោះតងពីចាប់ផ្ដើមមក ខ្ញុំនៀកគិតថានិងឃោឃៅ តែអ្នកណាទៅដឹង!? រយៈពេលមួយខែដែលចាហ្វាយតាមក្មេងប្រុសម្នាក់នេះ គាត់ក៏ប្ដូរចិត្តវិញ.... ឬក៏មកពីក្មេងម្នាក់នេះ ជាមនុស្សដែលគាត់តាមរកជាយូរ អស់រយៈពេលច្រើនឆ្នាំ!? ហ្អើយ... អាខេនសុំមិនដឹងល្អជាង យ៉ាងណាអោយតែចាហ្វាយរីករាយ អាខេនក៏សប្បាយចិត្តហើយ....

ចាហ្វាយ ចុះបើអ្នកប្រុសតូចមិនភ្ញាក់ គិតយ៉ាងមេចទៅ?» នាយជំនិតនឹកត្រេកអរ ក៏ចង់ញ៉ោះអ្នកជាចាហ្បាយអោយបានម្ដង មានអីសួរសំនួរប្លែកៗ បែបចង់ត្រូវកណ្ដាប់ដៃហើយមើលទៅ

ក៏រងចាំ ដលគេភ្ញាក់ទៅ មានអ្វីទៅពិបាក!!...» យុនហ្គីនិយាយធម្មតា សម្លឹងមុខអ្នកគេងក្នុងដៃ មិនដកភ្នែកទាល់តែសោះ

ហួយ.... ចាហ្វាយ!! មិនគិតដល់អ្នករងចាំសោះ!!» នាយខេន ស្ដាប់ចំលើយហើយចង់គាំង

ឯងជាចាហ្វាយឬយើងជាចាហ្វាយ!?» យុនហ្គី នៅរក្សាសម្លេង មិនស្រែកសម្លុតដូចរាល់ដងឡើយ

យើងគ្រាន់តែចង់អោយគេនៅបែបនេះរាល់ថ្ងៃ ញុាំហើយលេង លេងហត់ក៏គេង បែបនេះគេនិងមិនបាច់ពិបាកចិត្តច្រើន យើងគ្រាន់តែចង់ផ្ដល់អោយគេនៅអ្វីដែលល្អ តែមិនមែនជាការសន្យាទាំងនោះ ព្រោះវាជាអារម្មណ៍របស់យើង ដែលត្រូវខ្វល់ពីក្ដីសុខរបស់ក្មេងនេះ វានិងមិនយុឺតពេលនោះទេ....» នាយកម្លោះ បន្តនិយាយតិចៗសម្លឹងមុខក្មេងតូច និងរឹតបន្តឹងកម្លាំដៃឱបរាងកាយតូចស្ដើង ដែលគេងលក់មិនដឹងអីដោយស្នាមញញឹមជាប់មិនរលុត អាចនិយាយបានថា វាជាលើកទីមួយហើយ ដែលនាយចេះប្រើកាយវិការពាក្យសម្ដីទន់ភ្លន់ទៅកាន់នរណាម្នាក់ ហើយក៏ខ្លាចនិងកាបាត់បង់ដូចគ្នា វាមិនមែនជាសន្យា តែវាជាតម្រូវកាបេះដូងទៅវិញទេ

បាទចាហ្វាយ.... អាខេនយល់ហើយទាន» ខេន ក្រោយពីស្ដាប់នាយជាចាហ្វាយរៀបរាប់ហើយ នាយយល់យ៉ាងច្បាស់ថាពេលនេះចាហ្វាយរបស់គេ គិតយ៉ាងមេចចំពោះក្មេងប្រុសម្នាក់នេះហើយ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now