💞សំណព្វចិត្តលោកម្ចាស់💞(25)

959 60 2
                                    

ភាគ25

ផាំងៗៗ!!.... លោកម្ចាស់ឆាប់គេចខ្លួនសិនទៅទាន បើនៅទៀតខ្លាចតែពិបាកហើយ ព្រោះគ្នាគេមានច្រើនណាស់!!» ជុងហេ ជាកូនចៅជំនិតរបស់លោកម្ចាស់យ៉ុង ហៃខាង កំពង់តែនាំម្ចាស់របស់ខ្លួនរត់គេចពីការលប់បាញ់របស់មនុស្សមួយក្រុម ដែលនៅតាមផ្លូវទៅផ្ទះបាក់បែកជាយក្រុង ដែលជាកន្លែងគេអោយកូនចៅចាប់ជីមីនយកមក តែមិនដឹងថាក្រុមណាចេញមក ស្ទាក់បាញ់ឡានរបស់គេ ធ្វើអោយកូនចៅរបស់យ៉ុង ហៃខាង ស្លាប់ស្ទើរតែទាំងអស់ ព្រោះតែមិនបានត្រៀមខ្លួនទាន់ បើភាគីម្ខាងទៀតក៏មានគ្នាច្រើន ធ្វើការបាញ់បោះទៅកូនចៅយ៉ុងហៃខាង ស្លាប់ភ្លាមៗនៅមួយកន្លែង

ល្បងពួកវាទៅខាងនោះហើយ!! ផាំង!! ផាំងៗ!!...» Man ស្រែកប្រាប់ល្បងរបស់ពួកគេ ក្រោយឃើញ យ៉ុង ហៃខាងត្រូវបានកូនចៅប៉ុន្មាននាក់នាំរត់ទៅម្ខាងផ្លូវ

ផាំង!!... មិនបាច់តាមទេ លោកម្ចាស់មានបញ្ជាហើយ!!» Man ជាមេគេ ស្រែកប្រាប់កូនចៅក្រោមបង្គាប់ មិនអោយតាមជាដាច់ខាត់ ព្រោះលោកម្ចាស់បានបញ្ជាហើយថាមិនអោយសម្លាប់ គ្រាន់តែរារាំងពួកគេកុំអោយទៅដល់ទីតាំងតែប៉ុណ្ណោះ

ផាំង!! អឹក!... បាទល្បង!» Man

មិនបាច់ឆ្ងល់ទេថាជាក្រុមណានោះ ព្រោះមនុស្សទាំងអស់នេះជាកូនចៅរបស់មីន យុនហ្គី គេបានអោយកូនចៅឈប់ចាំស្ទាក់ឡានរបស់យ៉ុង ហៃខាង ដោយខ្លួននាងនិងកូនចៅ7-8នាក់ប៉ុណ្ណោះដែលទៅដល់ផ្ទះបែកបាក់ ដែលពួកគេចាប់រាងតូចទៅ សល់ប៉ុន្មានគឺនៅចាំពួកគេត្រង់នេះឯង។ ព្រោះនាយបានយកកូនចៅមកច្រើនដលើទៅ5-6ឡាន អញ្ចឹងហើយមិនបាច់ឆ្ងល់ទេ ថាមេចបានមិនសម្លាប់យ៉ុង ហៃខាង ព្រោះមិនទាន់ដល់ពេលដែលត្រូវស្លាប់នឹងឯង
ងាកមករឿងយើងបន្ត

ទេ!! យើងមិនអាចចាញ់ទេ អោយកាំភ្លើងមកយើង!!» យ៉ុងហៃខាង ស្រែកអោយកូនចៅជំនិតក្រោយពី ពួកគេរត់ទៅពួននៅក្រោយដើមឈើធំមួយ ដែលនៅឆ្ងាយពីកន្លែងបាញ់គ្នា សម្លឹងមើលទៅកូនចៅរបស់ខ្លួនដែលកំពង់បាញ់តរដៃជាមួយកូនចៅរបស់រាងក្រាស់ តែសោកស្ដាយផងពួកគេដេកស្លាប់គ្មានម្នាក់ណារស់ឡើយ ព្រោះ កូនចៅរបស់រាងក្រាស់មានគ្នាច្រើនជាង

សំណព្វចិត្តលោកម្ចាស់حيث تعيش القصص. اكتشف الآن