💞សំណព្វចិត្តលោកម្ចាស់💞(50)

802 55 4
                                    

ភាគ50

ក្រោយពីចេញពីមន្ទីពេទ្យ រាងក្រាសយុនហ្គី ក៏បានធ្វើដំណើរមកដល់ក្រុមហ៊ុន ហើយអ្វីដែលកាន់តែច្របូកច្របល់នោះគឺ រាល់ម្ចាស់ភាគហ៊ុនទាំងអស់ក៏បានព្យាយាម សួរនាំពីបញ្ហាដែលកើតឡើង ព្រោះថារាល់បណ្ដារសារព័ត៌មានទាំងអស់ក្នុងប្រទេសបានចុះផ្សាយពាសពេញប្រទេសពីដំណឹងដែល សម្ព័ន្ធត្រកូនមីនត្រូវបាត់បង់មុខជំនួញដោយប្ដូរឈ្មោះជា យ៉ុង ហៃខាង ជាម្ចាស់ភាគហ៊ុនធំ ដោយពួកគេបានធ្វើសន្និសីទកាសែតនាពេលព្រឹក ក្នុងកំឡុងពេល រាងក្រាស់នាយនៅមន្ទីពេទ្យ តាំងពីយប់មិញរហូតមកទល់ពេលនេះ គឺជិតថ្ងៃត្រង់ទៅហើយ តែនាយបែរជាមិនបានខ្វល់នៅរឿងដែលកំពង់តែកើតឡើងទាំងអស់ទៅវិញ។
ទឹកមុខមាំកំណាច បានដើរចូលក្នុងក្រុមហ៊ុនដ៏ធំរបស់ខ្លួន ព្រមទាំងមាននាយជំនិតនិងកូនចៅប្រហែលជា10នាក់ដើរតាមពីក្រោយ ចំណែកម្ចាស់ភាគហ៊ុនដែលកំពង់មានភាពច្របូកច្របល់ គ្រាន់តែបានឃើញវត្តមានរបស់រាងក្រាស់ដើរចូលមក ពួកគេនាំគ្នាមកសួរនាំអំពីពត៌មានដែលបានចុះផ្សាយកាលពីព្រឹក តែគិតថាមនុស្សដូចជាមីនយុនហ្គី អាចឈប់ឬនិយាយជាមួយបណ្ដារម្ចាស់ភាគហ៊ុនដែលគិតតែពីអង្គុយចាំទទួលផលទាំងអស់នោះឬ!?

លោក មីន លោកមកពេលនេះគឺល្អខ្លាំងណាស់ តើមានរឿងអ្វីកើតឡើងអោយប្រាកដទៅ!? ហេតុអ្វីក៏មុខជំនួញត្រកូលមីនត្រូវផ្លាស់ប្ដូរ ម្ចាស់ក្រុមហ៊ុនភ្លាមៗបែបនេះ!?» លោកលីដែលមានភាគហ៊ុនត្រឹម5% ក៏ចេញមិខមកសួរនាំរាងក្រាស់ ព្រោះថានៅសុខៗក៏ត្រូវប្ដូរម្ចាស់ក្រុមហ៊ុនភ្លាមៗបែបនេះ ច្បាស់ណាស់ថារាល់ភាគហ៊ុនទាំងអស់របស់សម្ព័ន្ធត្រកូលមីននិងត្រូវធ្លាក់ចុះជាគំហ៊ុកមិនខាន ហើយភាគហ៊ុនទាំងអស់ក៏ត្រូវខាតបង់ ទើបពួកគេប្រញាប់មករកនាយ សួនាំអោយច្បាស់ តើពត៌មានចុះផ្សាយជាកាពិតមែនទេ!?

ខ្ញុំគិតថា ខ្ញុំមិនចាំបាច់ឆ្លើយនិងសំនួររបស់លោកនោះទេ មែនទេលោកលី!? ក្រែងតាំងពីដំបូងមកលោកក៏ចង់បានបែបនេះដែរមិនអញ្ចឹង!?» រាងក្រាស់នាយឈរជ្រែងហោប៉ៅខោឆ្លើយនៅសំនួររបស់បុរសវ័យចំណាស់ ទាំងគ្មានអារម្មណ៍អ្វីទាំងអស់ នៅសួរត្បកទៅកាន់គាត់វិញទៀតផង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now