💞សំណព្វចិត្តលោកម្ចាស់💞(59)

601 58 5
                                    

ភាគ59

ក្រោយពីសន្លប់អស់ពេលជាច្រើនម៉ោង

ហុឹម...» សម្លេងគ្រហឹមដើមករ ចេញពីអ្នកដែលគេងសន្លប់តងពីយប់មិញរហូតមកដល់ពេលនេះ គឺវាមានរយះពេលជា10ម៉ោងទៅហើយ ដែលធ្វើអោយមនុស្សពីរនាក់ ដែលកំពង់គិតនិងព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាពរបស់នាយ

ចាហ្វាយ!?/ចាហ្វាយដឹងខ្លួនហើយ!?» ពួកគេទាំងពីស្រែកឡើងព្រមគ្នា ក្រោយពេលឃើញរាងក្រាស់ជាចាហ្វាយ គ្រហុឹមបើកភ្នែកឡើងតិចៗ ក្រោយពីសន្លប់អស់ពេលជាច្រើនម៉ោង ហើយក៏ស្ទុះស្ទាទៅជួយលើកគ្រារាងក្រាយអ្នកជាចាហ្វាយ អោយអង្គុយស្រួលបួល ទាំងក្នុងចិត្តត្រេកអរជាខ្លាំង

ហុឹម.... នេះ... នេះយើងសន្លប់ឬ!? ហុឹម.... ជីមីន!?... នេះ... នេះម៉ោងប៉ុន្មានហើនអាខេន!? » យុនហ្គី សួរទៅកាន់នាយជំនិត ស្របនិងខ្លួនកំពង់ព្យាយាមក្រោយអង្គុយផ្អែកខ្នងនិងក្បាលគ្រែ មិនថាស្ថិតនៅក្នុងស្ថានភាពបែបណា មនុស្សដែលនាយនឹករលឹកមិនគេគឺជាប្រពន្ធតូចរបស់នាយនេះឯង

ចាហ្វាយតិចៗទាន កុំបង្ខំពេក ម្ចាស់តូចមិនអីទេ ព្រោះមានក្រុមគ្រូពេទ្យនៅចាំមើលថែទាំហើយ គិតតែចាហ្វាយទៅ ដឹងទេថាពួកខ្ញុំបារម្ភនិងភ័យពីចាហ្វាយខ្លាំងប៉ុណ្ណា!?» ខេន ដែលជួយរាងក្រាស់អោយអង្គុយស្រួលបួលហើយ នាយឈរទៅម្ខាង ហើយក៏និយាយប្រាប់រាងក្រាស់ពីស្ថានភាពរបស់នាយ ក៏ដូចជាការបារម្ភជាខ្លាំងរបស់ពួកគេ ក្រោយឃើញនាយស្រាប់តែដួលសន្លប់ភ្លាមៗបែបនេះ ចសំណាងហើយដែលខ្លួនគេរហ័សកុំអីនាយត្រូវដួលបោកក្បាលរបួសមិនខានទេ

យើងមិនអីទេ ពួកឯងកុំធ្វើដូចរឿងធំដុំពេកអី សុឺត... ត្រូវហើយតើម៉ោងប៉ុន្មានហើយ!? តើយើងសន្លប់យូរហើយមែនទេ!? » នាយនិយាយបណ្ដើរលើកដៃឈ្លីក្បាលខ្លួនឯងបន្តិច ហើយក៏បន្តសួរទៅកាន់នាយជំនិតទាំងពី ព្រោះបើតាមមើលទៅនេះក៏ប្រហែលជាថ្ងៃត្រង់ហើយ

ពេលនេះម៉ោងថ្ងៃត្រង់ហើយចាហ្វាយ ចាហ្វាយសួរធ្វើអីទាន!? » ខាយឆ្លើយនិងសំនួររបស់រាងក្រាស់ ហើយក៏ចោទសួរទៅនាយវិញភ្លាមៗដូចគ្នា មកប្រាប់ថាដឹងខ្លួនភ្លាមចង់ចេញពីពេទ្យភ្លាមអោយសោះណា នាយមិនព្រមឡើយ ពេលត្រូវគិតពីសុវត្ថិភាពខ្លួនឯងសិនមិនអាចបណ្ដោយបែបនេះទៀតឡើយ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now