💞សំណព្វចិត្តលោកម្ចាស់💞(49)

663 52 5
                                    

ភាគ49

គ្រឹកៗ!!... បើអញ្ចឹងក៏សាកមើលទៅ!!» រាងក្រាស់ក៏ខ្លាំងមិនចាញ់គ្នាដែរ នាយបោះជុំហ៊ានដើរចូលមួយជំហ៊ានទៀត ដាក់កាំភ្លើងផ្ជុងក្បាលរបស់ Xu kai ហើយនៅបោះប៉ុន្មានប្រយោគ ទៅកាន់ Xu Kai ស្មានថាមនុស្សដូចជានាយខ្លាចឬ!? បើមិនចង់ស្លាប់ទេ ក៏សាកទៅថាមនុស្សដូចជានាយធ្វើអ្វីបានខ្លះ!?

ចុះបើជាយើង!?» លោកតា Zhang ដើរចូលមកស្របដៃរុញរទេះដើរចូលមកជាមួយគ្នាព្រមទាំងកូនចៅប្រហែលជា10នាក់

លោកម្ចាស់ធំ!!/លោកតា!?» Xu Kai និងនាយជំនិតជុងហេ

...!?» នាយជំនិតខាយខេនរបស់រាងក្រាស់យុនហ្គី បានត្រឹមលើកចិញ្ចើមចូលគ្នា ជាសញ្ញាសួរ ចំណែកកូនចៅដទៃទៀតបានត្រឹមប្រុងប្រៀបក្នុងការ ដែលមានមនុស្សប្លែកមុខដើរចូលមក រងចាំតែបញ្ជារបស់រាងក្រាស់ជាចង្វាយប៉ុណ្ណោះ

គឺលោក!?» យុនហ្គី ជ្រួញចិញ្ចើចូលគ្នាសម្លឹងមើលមនុស្សប្រុសវ័យចំណាស់ អង្គុយលើរទេះរុញ ហើយក៏មិនបាច់ឆ្ងល់ដែរថាជាអ្នកណា ម្នាក់នោះគឺជាប៉ារបស់ជីមីននឹងឯង គឺ Zhang Ruoyun

កំពង់តែលើកចិញ្ចើម សម្លឹងមើលមុខគ្នាទៅវិញទៅមក រវាងនាយនិងបុរសវ័យចំណាស់ដែលអង្គុយលើរទេះរុញ ស្រាប់តែមានសម្លេងមួយមកកាត់ផ្ដាច់ពួកគេទាំងពីរ ហើយសម្លេងម្នាក់នោះគ្មានអ្នកណាក្រៅពីមនុស្សចាស់ម្នាក់ដែលឈរនៅពីក្រោយរទេះរុញនោះទេ

តើយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលយកចៅប្រុសយើងត្រឡប់ទៅវិញបានទេ លោកមីន យុនហ្គី!?» លោកតា Zhang បន្លឺឡើងកាត់ផ្ដាច់ពួកគេទាំងពីរ អោយមកធម្មតាវិញ ព្រោះបើតាមគាត់មើលឃើញគឺរាងក្រាស់ ពិតជាភ្ញាក់ផ្អើលមែនទែន ដែលសុខៗស្រាប់តែលេចវត្តមានរបស់កូនប្រុសពៅរបស់គាត់មកទីនេះ ក្នុងនាមជាប៉ាបង្កើតរបស់ជីមីន

លោកគ្មានសិទ្ធយកជីមីនទៅណាបានទាំង!!» យុនហ្គី សម្រួលអារម្មណ៍ធម្មតាមកវិញ នាយនៅតែប្រកាន់គោលជំហររបស់នាយដដែល ក្នុងការដែលហាមមិនអោយបុគ្គលណាម្នាក់ព្យាយាមមកពាក់ព័ន្ធជាមួយនិងរាងតូចជាពិសេស គឺគំនិតដែលគិតថានិងយករាងតូចចេញពីនាយ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now