💞សំណព្វចិត្តលោកម្ចាស់💞(92)

360 36 6
                                    

ភាគ92

កាយតូចស្រាលដែលមានពោះប៉ោងតិចៗ កំពង់ផ្ដេកក្បាលកើយទ្រូងមាំរបស់ស្វាមី ព្រោះតែមុននេះងរង៉ក់អន់ចិត្តនិងរាងក្រាស់ សើចចំអន់អោយខ្លួន កំពង់តែគេងស្រង់ក្លិនខ្លួនរបស់លោកប្ដីសុខៗក៏ពោលពាក្យថានឹកលោកប៉ា ដែលពេលនេះកំពង់នៅប្រទេសចិនព្យាបានជើងដែលឈឺអស់ជាច្រើនឆ្នាំនោះ ព្រោះតាំងពីរខ្លួនដឹងខ្លួនមកវិញពេលនេះមានរយះពេលជិតកន្លះឆ្នាំហើយ គឺមិនបានជួបគាត់ផ្ទាល់បានច្រើនដងនោះទេ មានពេលតែ2-3ដងប៉ុណ្ណោះដែលបានជួបនិងជជែកគ្នាលេង ព្រៃតែកាលណាគាត់បានមកប្រទេសកូរ៉េមកលេងខ្លួន ចំណែករាល់ថ្ងៃនេះវិញគឺគ្រាន់តែខលវីដេអូខលប៉ុណ្ណោះ បើជីមីនចង់ជួបលោកប៉ានោះ។

លោកប្ដី អូននឹកលោកប៉ាណាស់ ពួកយើងទៅលេងគាត់ម្ដងល្អទេ!? » ជីមីនអង្គុយលើភ្លៅស្វាមីផ្អែកក្បាលកើយទ្រូងមាំសុខៗ ក៏ក្រោកងើយមុខសម្លឹងមុខមាំ នៅពោលថានឹកលោកប៉ាដែលនៅប្រទេសចិនទៀតផង

ហេតុអីនៅសុខៗអូនចង់ទៅលេងគាត់បែបនេះ!? ហ្ហឹម!?... » យុនហ្គី នាយសួរកាយតូចដែលនៅក្នុងរង្វង់ដៃ ដោយសម្លេងស្រាល មិនមែននាយមិនចង់នាំទៅលេងលោកប៉ានោះទេ គ្រាន់តែពេលនេះជីមីនពោះកាន់តែធំ នៅសុខភាពរបស់រាងតូចទៀតទើបនាយចេះតែខ្លាចថានិងគ្មានសុវត្ថិភាព ជាពិសេសមនុស្សដែលព្យាយាមចង់ធ្វើបាបរាងតូច គឺនៅមិនទាន់ចាប់បាននៅឡើយទេ មិនដឹងថារយះពេលប៉ិន្មានខែនេះគេលាក់ខ្លួននៅទីណាផង

អូនមិនដឹងទេលោកប្ដី គ្រាន់តែមានអារម្មណ៍ថានឹកលោកប៉ាខ្លាំងណាស់...ហឹក...» រាងតូច ក៏មិនបានខឹងឬអន់ចិត្តនៅអ្វីដែលលោកប្ដីបានសួរនាំខ្លួនឡើយ តែគ្រាន់តែឆ្លើយចប់ភ្លាមទឹកភ្នែកក៏ហូរចុះមកភ្លាមៗតែម្ដង ទាំងខ្លួនឯងមិនបានចង់យំសោះ តែធ្វើមេចបើហាមទឹកភ្នែកមិនបាន!?..

នេះ!? នេះអូនយំឬមីន!? ហេតុអីសុខក៏យំ!?...» គ្រាន់តែឮសម្លេងយំរបស់មនុស្សក្នុងដៃហើយ ដៃរហ័សចាប់បង្វែរកាយស្ដើងរបស់ប្រពន្ធ ហើយក៏បើកភ្នែកធំព្រោះតែទឹកភ្នែកមួយដំណក់បានស្រក់ចុះពីរង្វង់ភ្នែកមូលដូចកាក់របស់ជីមីនពិតមែន ដឹងទេថាពេលនាយឃើញរាងតូចទៅជាបែបនេះ នាយពិបាកធ្វើចិត្តណាស់ នៅសួនាំទាំងភ្ញាក់ផ្អើលទៀតផង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now