💞សំណព្វចិត្តលោកម្ចាស់💞(32)

768 59 2
                                    

ភាគ32

ពេលរាត្រីក៏បានឈានមកដល់ គ្រប់គ្នាកំពង់តែមមាញឹកនិងកម្មវិធីដែលមានភ្ញៀវអ្នកមានមុខមាត់ប្រចាំប្រទេស ជាច្រើនបានចូលរួម ព្រោះគ្រប់ភ្ញៀវទាំងអស់ដែលបានចូលរួម ម្នាក់ៗនិងមិនអោយឱកាសកន្លងហួសទៅដោយងាយៗទេ ដោយសារតែជាលើកទីមួយហើយដែលសម្ព័ន្ធត្រកូលមីន បើកបង្ហាញអោយដេញថ្លៃតម្លៃឡាន ដែលផលិតមកតែ10គ្រឿងប៉ុណ្ណោះសម្រាប់ស្វាគមន៍ឆ្នាំថ្មីនេះ ហើយបើអ្នកណាហ៊ាននិងទទួលបាននៅឡានដ៏ប្រណិតប្រចាំឆ្នាំ មួយគ្មានពីរបស់ក្រុមហ៊ុនសម្ព័ន្ធត្រកូលមីន អ្នកណាមិនល្បី គឺជាមហាសេដ្ឋីនិងអ្នកជំនួញដ៏ល្បីឆ្លងប្រទេសទៀតផង អញ្ចឹងហើយរាល់កាបើកបង្ហាញអ្វីមួយពីសម្ព័ន ត្រកូលមីនគឺលេខមួយ។ ទើបបានបណ្ដារអ្នកមានមហាសេដ្ឋីម្នាក់ៗ ត្រេកអរនិងនាំគ្នាមកដើម្បីធ្វើជាម្ចាស់នៃឡានសេរីទំនើបគ្មានពីរ របស់ក្រុមហ៊ុនមួយនេះ អ្នកណាមិនចង់បាននិងចង់ធ្វើជាអតិថិជនរបស់ត្រកូនមីននោះ បើអត្ថប្រយោជន៍ក៏បានមកវិញមិនស្ទើរដែរនោះ

សួស្ដីលោកលី នេះលោកក៏អញ្ចើញចូលរួមដែរមែនទេ!?» នាងកញ្ញាឆយ អុីនហា និងឪពុកចេញមុខមក រាក់ទាក់ភ្ញៀវធ្វើខ្លួនដូចជាម្ចាស់ក្រុមហ៊ុន ដោយរាក់ទាក់ភ្ញៀវសឹងតែគ្រប់គ្នា បានដៃលោកឆយក៏ព្យាយាមណែនាំកូនស្រីអោយគ្រប់គ្នាដែលចូលរួមក្នុងកម្មវិធីនេះអោយគ្រប់គ្នាស្គាល់កូននិងប្រាប់ពួកគេថាគ្រប់យ៉ាងរៀបចំនៅយប់នេះ គឺកូនស្រីរបស់គាត់ជាអ្នកធ្វើទាំងអស់ នៃបញ្ជាបានថាគាត់ព្យាយាមប្រាប់មនុស្សគ្រប់គ្នា ថាកូនស្រីរបស់គាត់មានសារៈសំខាន់ប៉ុណ្ណាជាមួយនិងម្ចាស់ក្រុមហ៊ុន ព្រោះគ្រប់គ្នាក៏ដឹងរួចហើយថាមីន យុនហ្គី ជាមនុស្សមិនងាយទុកចិត្តអ្នកណាឡើយ ចុះហេតុអីក៏កូនស្រីអាចធ្វើអោយមនុស្សលំដាប់ដូចជារាងក្រាស់ ទុកចិត្តផ្ដល់គំរោងធំយ៉ាងនេះអោយនាងធ្វើ!? ប្រាកដណាស់ថាពួកគេនិងមានអ្វីសុីជំរៅជាងនេះមិនខាន

លោកឆយមើលទៅកូនស្រីរបស់លោក ប្រហែលជាពិសេសខ្លាំងហើយ បានជាទទួលបានការយកចិត្តទុកដាក់និងអាចកាន់គំរោងធំបែបនេះបានពីក្រុមហ៊ុនMGបែបនេះ» លោកលី គាត់ក៏ធ្វើជាសួរនិងចោលភ្នែកទៅសម្លឹងនាងក្រមុំអុីនហាមិនដាក់ភ្នែក

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now