💞សំណព្វចិត្តលោកម្ចាស់💞 7

1K 66 0
                                    

ភាគទី7

ស្នាមញញឹមដែលមានក្ដីសុខរបស់ក្មេងប្រុសម្នាក់ ដែលញញឹមចេញមកទាំងមិនដឹងខ្លួន សម្លឹងមើលទៅបងប្អូនមួយគូរ ដែលកំពង់តែជជែកគ្នាពីនេះពីនោះ អោយក្មេងខ្លះស្រាប់តែធ្លាក់ទឹកមុខចុះនឹកស្រណោះខ្លួនឯង ក៏គិតដល់ជីវិតដែលត្រូវចេញមកផ្សងព្រេងម្នាក់ឯង មិនដឹងថ្ងៃមុខទៅជាយ៉ាងណា នេះចេះសំណាងហើយដែលបានជួបមនុស្សល្អដូចពួកគេ ទោះខ្លួនទើបតែមករស់នៅទីនេះបានរយះពេលខ្លីតែ ក្ដីស្រលាញ់និងកាយកចិត្តទុកដាក់ចំពោះនាយ គឺល្អៗខ្លាំងណាស់ ទាំងពីមុនមកគ្មានឡើយ។ តាំងពីតូចរហូតដល់ធំ ខ្លួនមានតែមនុស្សចាំធ្វើបាប ទោះជាមានអ្នកគ្រូខាងនៅចាំជួយក៏ពិតមែន តែក៏មិនបានន័យថាជួយបានគ្រប់ពេលដែរ។ គិតៗទៅមិនដឹងថាក្មេងម្នាក់នេះឆ្លងកាត់អ្វីមកខ្លះពីមុន បានជាយំបែបនេះទៅវិញឬក៏ដោយសារគេរំភើបពេក!? 

ហុឹក... បងជីនខ្ញុំទៅបិតទ្វាហាងហើយ » ជីមីនទប់មិនជាប់ក៏ធ្លោយសម្លេងយំចេញមក អាល្អិតចំណាស់ ខំទប់យំ ហើយក៏ស្រែកប្រាប់មនុស្សធំ ថាខ្លួនទៅបិតទ្វា

អេ!.... ជីមីន.... » ជីនណា ក្រឡេងឃើញជីមីន នាងស្រែកសួរតែមិនទាន់អាល្អិតចេញទៅបាត់ហើយ

មានរឿងអីជីនណា!? » ជីនសួរព្រោះឃើញ ជីនណាសួរជីមីនតែមិនតប

គ្មានអ្វីទេបង គឺជីមីនចេញទៅបិតទ្វាតើ » ជីនណា

ទ្វាមិនទាន់បិតទេ!? » ជីន លើកចិញ្ចើមសួរទៅកាន់ប្អូន

ប្រហែលហើយ ព្រោះមុននេះជីមីនចូលមកក្រោយគេ គេស្រែកប្រាប់បងណាមុននេះ មេចក៏មកសួរខ្ញុំទៅវិញ!? ចំមែន.. » ជីនណា ប្រាប់ទៅជីនវិញហីៗ និងបន្តការងាររបស់នាងបន្តទៀត

បងអត់បានឮគេនិយាយទេ បានហើយឯងធ្វើការងារឯងបន្តទៅ បងឡើងទៅបង្ហើយកាងារបងហើយ » ជីននិយាយរួចក៏ឡើងទៅបន្ទប់បាត់

ទោះស្រលាញ់យកចិត្តទុកដាក់ក៏មិនស្និតស្នាលជាបងប្អូនគេរស់នៅជាមួយគ្នាតាំងពីតូចៗមកដែរ ម្យ៉ាងជីមីនទើបតែមករស់នៅជាមួយជីនបានមួយសប្ដាហ៍ទៀត នេះសំណាងហើយដែលគេជួយទទួលអោយស្នាក់នៅធ្វើការនៅទីនេះ កុំអីជីមីនចប់មិនខានទេ មិនដឹងថាខ្លួនត្រូវទៅណាផងក៏មិនដឹង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now