💞សំណព្វចិត្តលោកម្ចាស់💞(41)

625 56 2
                                    

ភាគ41

ឯង!! ឆាប់ទៅសម្លាប់អាយុនហ្គីទៅ!! ពួកឯងក៏ដូចគ្នាឆាប់ទៅ!!» គាត់ខឹងខ្លាំងណាស់ ភ្នែកសម្លឹងមុខតូចស្លេកស្លាំងរបស់ជីមីន មាត់ស្រែកបញ្ជាកូនចៅក្រោមបង្គាប់គើងញ័រមាត់ អោយទៅសម្លាប់រាងក្រាស់ និងគ្នីគ្នា

បាទលោកម្ចាស់!!/ បាទទាន!!» កូនចៅ ប៉ុន្មានប្រហែលជា10ជាង ត្រូវចេញទៅខាងក្រៅប្រមូលគ្នីគ្នាបន្ថែមទៀត ដោយទុកគ្នាមិនដល់10នាក់ផងអោយនៅជាមួយនិងចាហ្វាយ ដើម្បីធ្វើកាស្ទាក់ពួករាងក្រាស់មិនអោយឡើងមកជាន់នេះបាន។

ចំណែកជុងហេដែលជាកូនចៅជំនិត របស់យ៉ុងហៃខាង និងកូនចៅប្រហែជា7-8នាក់ទៀតគឺនៅក្នុងបន្ទប់ធំដែលបានឃុំរាងតូចនិងជីន ជុងហេនាយមិនបាននិយាយអ្វីឡើយ តែក៏គិតដល់បញ្ហាដែលកំពង់តែកើតឡើងនេះផងដែរ ព្រោះតែកូនចៅរត់មកប្រាប់លោកម្ចាស់របស់គេ អំពីសត្រូវរបស់គាត់ ដោយមានគ្នីគ្នានិងកូនចៅមកជួយបន្ថែម ចុះបើចាហ្វាយភ្លាត់ស្នៀតចាញ់មីនយុនហ្គី តើគិតយ៉ាងមេចទៅ!? តែគ្រប់យ៉ាងបានតែគិត នាយពេលនេះមិនទាន់ហ៊ានបញ្ជេញយោបល់អ្វីដល់ចាហ្វាយខ្លួននៅឡើយទេ បែបនេះមិនមែនគេខ្លាច គ្រាន់តែបារម្ភពីម្ចាស់ខ្លួនប៉ុណ្ណោះ។

ងាកមកមើលជីនណាដែលនៅឯភូមិគ្រឹះមីនឯងណេសវិញ នាងតូចនៅមិនស្ងប់ឡើយ ព្រោះតែពេលនេះជាងពីរម៉ោងទៅហើយដែល ខេនបានចេញទៅ តែនៅមិនទាន់មានដំណឹងអ្វីមកទៀត ធ្វើអោយនាងក្រមុំកាន់តែបារម្ភ កាន់តែខ្លាំងឡើង

នាងតូច ម៉ែដោះថានាងមកអង្គុយត្រង់នេះសិនមក កុំគិតច្រើន ហើយឈប់យំណា ស្ដាប់ម៉ែដោះ ឈប់យំធ្វើចិត្តអោយត្រជាក់» ម៉ែដោះឃើញនាងក្រមុំមិនព្រមអង្គុយ ក៏សម្រេចចិត្តហៅនាងមកអង្គុយក្បែរគាត់ ព្រមទាំងប្រាប់នាងកុំអោយយំបន្តទៀត

ខ្ញុំ.... ខ្ញុំសុំទោស...» នាងតូចជីនណា មិនបានឆ្លើយនិងមនុស្សចាស់ តែនាងបែជាពោលពាក្យសុំទោសទៅកាន់គាត់ទៅវិញ តែក៏មិនបានបដិសេធដែរ បន្តិចក្រោយមកនាងក៏ព្រមដើរទៅអង្គុយក្បែរមនុស្សចាស់

នេះម៉ោងជាង1យប់ហើយ ម៉ែដោះដឹងថានាងបារម្ភពីម្ចាស់តូចនិងគ្រប់គ្នា តែអ្នកផ្ទះនេះក៏បារម្ភពីលោកម្ចាស់និងម្ចាស់តូចមិនចាញ់នាងដែរ ណានាងអង្គុយសម្រាកត្រង់នេះសិនមក មកអង្គុយរងចាំដោយចិត្តត្រជាក់ណា....» ម៉ែដោះ គាត់មិនបានស្ដីថាអោយជីនណាទេ គ្រាន់តែមិនចង់អោយនាងគិតច្រើន មិនចង់អោយនាងមានអារម្មណ៍ខុស និងបន្ទោសខ្លួនឯងបុ៉ណ្ណោះ មើលចុះនាងយំ បន្ទោសខ្លួនឯង រហូតដល់ពេលនេះនាងនៅមិនទាន់បាត់យំផង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now