💞សំណព្វចិត្តលោកម្ចាស់💞(45)

740 62 2
                                    

ភាគ45

ស្ថានភាពដ៏តានតឹងអស់រយះពេលជា3ម៉ោងមកនេះ វាពិតជាធ្វើអោយលោកម៉ាហ្វៀមីន យុនហ្គី ធ្វើចិត្តខ្លាំងណាស់ ខ្លួនឈឺខ្លួនត្រូវរបួសវាមិនឈឺដល់មនុស្សក្នុងរង្វង់ដៃឈឺនោះទេ និយាយតាមត្រង់ចុះនាយពិតជាធ្វើចិត្តមិនបានមែននៅពេលដែលឃើញមនុស្សជាទីស្រលាញ់ ត្រូវមកទទួលរងនៅទារុណកម្មបែបនេះ

មីនៗ!! មិនអីទេៗ អស់អីហើយអស់អីហើយណាសឺត...» ចំណែកអ្នកម្ខាងទៀតក៏ដូចគ្នានាយកំលោះរហ័សណាស់ ស្រវាឱបកាយតូចល្អិតយ៉ាងលឿនមិនអោយដួលទាន់ឡើយ ព្រោះជីមីនគ្មានកំលាំងគ្រប់គ្រាន់ក្នុងទប់ជំហរខ្លួនឯងឡើយ។
ក្រោយទទួលបានរាងកាយតូចច្រឡឹងមនុស្សជាទីស្រលាញ់មកក្នុងដៃហើយ រាងក្រាស់ឱបកាយតូចយ៉ាងណែន ដៃមាំក្រសោបមុខតូចថើបថ្ងាស់មួយដង្ហើមទៀត បន្តដល់សៀតផ្កានិងថើបត្រង់របួស ដែលបង្ករដោយយ៉ុងហៃខាង និងកូនចៅរបស់គេ

ហឹក...ពូ....» រាងតូចសម្លឹងមុខរាងក្រាស់ ទឹកភ្នែកហូរហៅឈ្មោះរបស់នាយទាំងសម្លេងខ្សោះខ្សោយ
ដៃតូចញ័រតតាត់លើកទៅឱបរាងកាយមាំក្រាស់ ដែលពោពេញទៅដោយរហួសមិនតិចនោះ តិចៗទាំងឈឺក្នុងទ្រូងខ្ទោកៗ

ឯងលែងបានសប្បាយទៀតហើយមីនយុនហ្គី! យើងនិងធ្វើអោយឯងរស់មិនស្មើរស្លាប់!!» កំពង់តែឱបររឹតកាយតូចស្ដើងក្នុងរង្វង់ដៃ ដោយមិនបានចាប់អារម្មណ៍ និងមនុស្សម្នាក់ដែលតម្រង់កាំភ្លើងមកពួកគេ ហើយម្នាក់នោះគ្មានអ្នកណាក្រៅពី យ៉ុងហៃខាងនេះឯង បញ្ចប់សម្ដីគេក៏កេះកៃកាំភ្លើង

ពូប្រយ័ត្ន!! ផាំង!! អឹក....» ជីមីនភ្នែករហ័សណាស់ ក្រលេកឃើញថាមានមនុស្សកំពង់តែតម្រង់កាំភ្លើងរកបាញ់រាងក្រាស់ កាយតូចមិនចាំយូរចាប់ទាញរាងកាយលោកពូចេញនិងយកខ្លួនមករងគ្រាប់ជំនួស

មីន!! អត់ទេ!?» ជីមីនត្រូវយ៉ុងហៃខាង បាញ់ចំពីក្រោយមួយគ្រាប់ ដួលជ្រប់មុខនិងទ្រូងរាងក្រាស់ ចំណែកយុនហ្គីហាក់ភាំងណាស់ ហេតុអ្វីរាងតូចធ្វើបែបនេះ!? នាយស្រែកអស់សម្លេងដៃមាំរហ័សចាប់ទ្ររាងកាយមនុស្សជាទីស្រលាញ់ ដែលដួលទន់ជើងអស់ជំហរ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now