💞សំណព្វចិត្តលោកម្ចាស់💞(54)

462 38 9
                                    

ចិត្តអ្នកជាប៉ាពិតជាឈែចាប់ណាស់នៅពេលដែលសម្លឹងមើលកូនស្រីត្រូវគេធ្វើបាប គាត់ពិតជាចង់ចូលទៅជួយកូនស្រីរបស់គាត់ណាស់តែមិនអាចទេ បានត្រឹមសម្លឹងមើលគេធ្វើបាបកូនរបស់គាត់ ទាំងមិនអាចនិយាយស្ដីរួច ទឹកភ្នែកនៃការឈឺចាប់របស់អ្នកជាឪពុក ជ្រាបចេញតាមកន្ទុយភ្នែក ក្រោយឃើញសកម្មភាពគ្រប់យ៉ាងដែលលោកម៉ាហ្វៀរល្បីប្រចាំប្រទេស ធ្វើដាក់កូនស្រីរបស់គាត់ តែចង់បន្ទោសគេក៏មិនបាន នេះហើយជាលទ្ធផលដែលហ៊ានប៉ះពាល់មនុស្សរបស់មីនយុនហ្គី នាយធ្លាប់ព្យាយាមមិនសាងកម្មពៀរជាមួយពីរនាក់ឪពុកកូននេះទេ តែពួកគេដើរចូលមកដោយខ្លួនឯងចង់បន្ទោសនាយក៏មិនបានដែរ។

ចាហ្វាយ នាងសន្លប់បានហើយ!...» ខាយដែលនិយាយប្រាប់អ្នកជាចាហ្វាយ ក្រោយអុីនហាស្រែកយំដោយកាឈឺចាប់បន្ទាប់ពី ត្រូវយុនហ្គីបញ្ជាអោយ កូនចៅចាក់ទឹកអំបិលលើរាងកាយរបស់នាង មិនបានប៉ុន្មាននោះ ព្រោះតែទ្រឈនៅការឈឺចាប់មិនបានយូរនាងក៏សន្លប់បាត់ទៅ

ទឹកជះនាងទៅ!!» សម្ដីម៉ាត់ៗខ្លាំងស្រែកចេញពីប្រអប់មាត់របស់នាយ ដោយមិនខ្វល់ថាអុីនហានាងក្លាយជាយ៉ាងណានោះឡើយ អ្វីដែលសំខាន់នាងត្រូវទទួលនៅបាបដែលនាងបានសាងជាមួយមនុស្សរបស់នាយ

បាទ!! ឈូ!!....» កូនចៅរាងក្រាស់ ទទួលបញ្ជាយកទោមួយធុងធំជះមកលើមុខរបស់អុីនហា ដ"លកំពង់សន្លប់ភ្លាមៗ ធ្វើអោយមនុស្សម្នាក់ទៀតដែលកំពង់អង្គុយលើកៅអីឈើ មើលគ្រប់សកម្មភាពទាំងអស់ដោយការឈឺចាប់

ហុឹម!!...» សម្លេងរើបំរះដែលឮចេញពីផ្នែកម្ខាងទៀត នៃបន្ទប់ទារុណកម្ម ដែលកំពង់ជាប់ចំណងនៅលើមាត់ក៏ត្រូវបិតអោយបង់ស្កត់អង្គុយលើកៅអី សម្លឹងមើលគ្រប់សកម្មភាពទាំងអស់ ទាំងការឈឺចាប់បន្ទាប់ពីឃផញនៅទង្វើគ្រប់យ៉ាងដែល មនុស្សកំណាចមីនយុនហ្គី ធ្វើដាក់កូនស្រី គាត់ពិតជាមិនអាចទ្រាំមើលបានទៀតឡើយ តែថា...ទោះគាត់ព្យាយាមរើយ៉ាងណាក៏មិនអាចរួចពីចំណងនោះឡើយ បានត្រឹមតែសម្លឹងមើលកូនស្រីពីផ្នែកម្ខាងទៀតដោយការឈឺចាប់ ព្រោះគាត់អាចមើលឃើញស្ដាប់ឮគ្រប់យ៉ាង តែអ្នកជាកូនស្រីមិនអាចមើលឃើញគាត់នោះទេ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now