💞សំណព្វចិត្តលោកម្ចាស់💞 (29)

927 60 2
                                    

ភាគ29

ក្រោយពីញុាំអាហារពេលព្រឹករួចរាល់ រាងក្រាស់ក៏យកអាល្អិតជីមីនឡើងទៅបន្ទប់វិញ ព្រោះត្រូវអោយរាងតូចញដែលគ្រូពេទ្យបានរៀបចំទុកអោយកាលពីម្សិល ម្យ៉ាងនាយក៏ចង់អោយក្មេងសម្រាកអោយបានគ្រប់គ្រាន់ដែរ បើមិនអញ្ចឹងរាងតូចអាចទៅជាឈឺបាន ចំណែករឿងមិនបានទៅរៀនមិនបាច់បារម្ភទេ ព្រោះគេបានអោយនាយជំនិតទៅដាក់ច្បាប់អោយរួចហើយ មួយវិញទៀត នាយគិតថានិងអោយជីមីន រៀនតាមonlineដូចគ្នា ព្រោះបើបណ្ដោយបែបនេះ ច្បាស់ណាស់ថាវានិងកើតមានរឿងដដែលម្ដងទៀតជាមិមខាន។

ម៉ោះអូនអង្គុយត្រង់នេះសិនហើយណា» ដៃមាំដាក់កាយតូចអោយអង្គុយលើគ្រែ ផ្អែកខ្នងនិងក្បាលគ្រែ រួចរាល់ហើយនាយក៏ដើរទៅយកថ្នាំដែលបបានរៀបចំជាស្រេចនៅលើតុ យកមកអោយជីមីនញុាំ

ពូ.... អូនមិនញបានទេ!?» ជីមីនអង្គុយសម្លឹងមើល សកម្មភាពរបស់មនុស្សចាស់ ហើយក៏និយាយទៅកាន់នាយឬាំងមុខជូរ ព្រោះតែខ្លួនមិនចង់ញុាំថ្នាំឡើយ មូលហេតុគឺមកពីវាល្វីងពេក

មិនបានទេ បើអូនមិនញុាំធ្វើមេចនិងជា!? » នាយដើរមកដាក់បង្គុយក្បែរកាយតូច យកថ្នាំនិងទឹកមកហុចអោយក្មេងចំពោះមុខ ហើយក៏និយាយពាក្យប៉ុន្មានម៉ាត់ ប្រាប់ទៅកូនក្មេងរបស់ធំរបស់នាយ ព្រមទាំងញញឹមបន្តិចទៀតផង

មើលចុះបើអ្នកមិនធ្លាប់ស្គាល់គ្នាប្រហែលគិតថាវាជារឿងធម្មតា ដូចជារាងតូចពេលនេះយ៉ាងអញ្ចឹង តែបើអ្នកផ្សេងវិញច្បាស់ណាស់ប្រាកដជាគិតច្រើនមិនខាន ព្រោះអ្នកណាក៏ដឹងថាមនុស្សដូចជាមីនយុនហ្គីនេះ គឺមិនចេះញញឹមទេ ហើយកាន់តែមិនចេះនិយាយភាសាផ្អែមល្ហែមទៀតផង តែនេះមើលចុះបិតមាត់បើកមាត់អូនអោយផ្អែមឡើងរលួយ ដូចជាមនុស្សពីរនាក់ផ្សេងគ្នាយ៉ាងអញ្ចឹង

តែវាល្វីងណាស់ពូ... អូនមិនញុាំមិនបានទេឬ!?» ជីមីន នៅតែក្រាញ់មិនព្រមញុាំថ្នាំដដែល នៅធ្វើមិខកំសត់បាក់នាយក្រាស់ទៀត ដឹងទេថាជីមីនធ្វើបែបនេះ វាកាន់តែធ្វើអោយនាយកាន់តែគ្រឺតរាងតូចកាន់តែខ្លាំង ឈឺហើយនៅមកធ្វើខ្លួនគួអោយចង់ចាប់ញិចទៀត

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now