💞សំណព្វចិត្តលោកម្ចាស់💞(37)

662 60 3
                                    

ភាគ37

បើគេមិនមកយើងចាត់ការដោយខ្លួនឯង!!

ងឺត!!.... ងឺត.... សម្លេងឡានជាន់ហ្រាំងបង្ខំលាន់ឮពេញផ្លូវខាងក្រោយ តែដោយសាតែជាកន្លែងគេបោះបង់ចោលទើបគ្មានមនុស្ស។ សម្លេងលាន់ឮធ្វើអោយមនុស្សពីរនាក់ដែលកំពង់និយាយគ្នា បង្ហាញស្នាមញញឹមឡើង ដោយគិតថានោះជាឡានរបស់រាងក្រាស់ តែកាពិតគឺមិនមែនទេ នោះគឺជាឡានរបស់បុគ្គលម្នាក់ ដែលល្បីឈ្មោះមិនចាញ់រាងក្រាស់នោះគឺ....

ជាគេ... យ៉ុងហៃខាង!!...» សម្លេងត្រជាក់ស្រេប បន្លឺចេញពីមាត់របស់ Zhang Yuanke ដែលឈរនៅក្រោយជញ្ជាំងម្ខាង កំពង់សម្លឹងមករកមនុស្សម្នាក់ដែលកំពង់ចុះពីឡាន ដែលអមជាមួយនិងកូនចៅជាច្រើននាក់ ទឹកមុខពោពេញទៅដោយភាពស្អប់ខ្ពើមសម្លឹងទៅមនុស្សវ័យចំណាស់

ចាហ្វាយ តើពួកយើងធ្វើអ្វីបន្តទៅ!? បើសិនជាមីនយុនហ្គីមិនមកនោះ!? ហើយអ្នកប្រុសតូចនិងទៅជាយ៉ាងណា!?» អាជូ សម្លឹងមើលចាហ្វាយដោយ អារម្មណ៍ភ័យផងអីផងព្រោះតែពួកគេមកទឹកដីកូរ៉េ លោកម្ចាស់Zhang មិនបានដឹងឡើយ ចុះបើមានរឿងអ្វីកើតឡើងលើចាហ្វាយតើអោយគេដោះស្រាយ បែបណាជាមួយនិងលោកម្ចាស់ទៅ!? គិតដល់ត្រឹមនេះ ធ្វើអោយអាជូកាន់តែបារម្ភ

ចាំបន្តិចទៀតទៅ10នាទី.... 10នាទីទៀតបើគេមិនមក គេក៏គ្មានថ្ងៃបានជួបជីមីនទៀតដែរ» ម្ដងនេះនាយច្បាស់ហើយថារាងតូចជាអ្នកណា ព្រោះមុននិងនាយមកទីនេះ នាយក៏បានអោយមនុស្សស៊ើបរឿងខ្លះដែលពាក់ព័ន្ធជាមួយនិងលោកពូ របស់គេដូចគ្នា គ្រាន់តែរឿងខ្លះត្រូវបានលាក់បាំង តែពេលនេះនាយក៏យល់ហើយ

លោកគិតថាយកមនុស្សរបស់យើងទៅបានដោយងាយអញ្ចឹងឬ!?» កំពង់តែនិយាយជាមួយ និងនាយជំនិត ក៏មានសម្លេងគ្រល៎ធំបន្លឺចេញពីក្រោយខ្នងរបស់គេ ហើយម្នាក់នោះគ្មានអ្នកណាឡើយគឺ...

មីន យុនហ្គី!?» Xu Kai នាយឧទ្ទានហៅឈ្មោះរបស់រាងក្រាស់ទាំងភ្ញាក់ផ្អើល អ្នកណាមិនភ្ញាក់ បើលេងចេញមកស្ងាត់ៗ មិនអោយដំណឹងមុនអីបន្តិចសោះ

យ៉ាងមេច!? គិតថាគ្មានឯងផ្ដល់ដំណឹង យើងរកមនុស្សរបស់យើងមិនឃើញ!?» រាងក្រាស់ដើរទៅហួសស៊ូខាយបន្តិច នាយទុចដំណើរ ហើយក៏និយាយ សកសៀតអោយទៅនាយកំលោះ ចាង យានឃឹ ព្រោះជាកាពិត នាយមិនបានអោយជីមីន ទៅណាឆ្ងាយពីភ្នែកឡើយ ហើយម្ដងនេះ វាក៏ជាពេលដែល មនុស្សដូចជា យ៉ុង ហៃខាង ត្រូវទទួលកម្មដែលគេបានធ្វើហើយ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now