💞សំណព្វចិត្តលោកម្ចាស់💞 (22)

891 60 0
                                    

ភាគ22

មួយខែកន្លងផុតទៀតហើយ ពិតជាលឿនមែនពេលវេលាមិនចាំមនុស្សសោះ ពេលនេះជីមីនក៏បានចូលរៀននៅសាលាល្បីឈ្មោះ ប្រចាំប្រទេស ក្មេងតូចពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះថាក្ដីស្រមៃចង់រៀនបន្តក៏បានសម្រេច  ហើយមិនមែនរៀនសាលាធម្មតានោះទៀត។ រាល់ថ្ងៃរាងតូចត្រូវរាងក្រាស់ជូនទៅជូនមកជាប្រចាំ និងក្រោយពេលចេញពីរៀនថ្ងៃខ្លះក៏ទៅក្រុមហ៊ុន ដោយមានខេនជាជំនិតរបស់យុនហ្គី មកចាំទទួលយកទៅក្រុមហ៊ុនជានិច្ច ព្រោះ ក្រៅពីខេន គឺគ្មានអ្នកណាម្នាក់ដែលនាយទុកចិត្តទេ ម្យ៉ាងខាយក៏មិននៅ ព្រោះខ្លួនបានបញ្ជារគេ អោយទៅប្រទេសបារាំងមើលការហារនៅទីនោះតាំងពីមួយខែមុន ចំណែកលោកពូ អុីង គាត់ក៏សម្រេចចិត្តនៅប៊ូសានបន្ត មិនត្រឡប់មកសេអ៊ូលវិញទេ ព្រោះនៅទីនោះ គាត់អាចជួលមើលការងារជំនួសនាយមិនបាច់បារម្ភច្រើន ដូច្នេះហើយ នៅសល់តែខេននិង ជូលីប៉ុណ្ណោះ ដែលនៅចាំជួយគ្នានៅទីនេះ។ ចំណែកជីមីនមិនចំលែកទេព្រោះរយះពេលមួយខែនេះគឺបែបនេះរាល់ថ្ងៃ ព្រោះរាល់ថ្ងៃដឹងតែទៅរៀន មកក្រុមហ៊ុននៅជាមួយយុនហ្គី ដល់ល្ងាចទៅត្រឡប់ទៅវិញទាំងអស់គ្នា។ ដូចជាថ្ងៃនេះយ៉ាងអញ្ចឹង គឺនាយតូចត្រូវមកឈរចាំឡានរបស់រាងក្រាស់នៅមុខសាលាដូចដើម ទាស់ត្រង់ថាថ្ងៃនេះរាងយូរជាងរាល់ដង ព្រោះតែនាយខេនមិនដែលអោយម្ចាស់តូចរបស់គេចាំនាយយូរបែបនេះឡើយ
————

ហេតុអីក៏ស្ទះខ្លាំងយ៉ាងនេះ!? ម្ចាស់តូចច្បាស់ជាខ្លាចមិនខានទេ ហួសម៉ោងជិតមួយម៉ោងហើយ ម្ចាស់តូច....» ខេន អង្គុយក្នុងឡានរអ៊ូនផងខឹងផង លេងមកស្ទះផ្លូវអីថ្ងៃនេះ ចំលែកពេកហើយ

ជីមីន!? នេះមិនទាន់មានអ្នកណាមកយកទេឬ!?» ជុង រីយ៉ា នាងជាមិនរបស់ជីមីន តែមិនស្និតស្នាលគ្នាទេ

បាទ....នៅទេ ប្រហែលជារវល់ឬក៏ស្ទះផ្លូវហើយ ទើបយឺតបែបនេះ» ជីមីនឆ្លើយ ទងមិនមិនស្រស់ ព្រោះថាថ្មើរនេះ ខ្លួនក៏ឃ្លានបាយហើយដែរ

បើអញ្ចឹងឯងទៅជាមួយខ្ញុំទៅ!? បើមិនប្រកាន់ខ្ញុំអាចជូនទៅបានណា...» ជុងរីយ៉ា ញញឹមបន្តិចហើយក៏ស្នើរខ្លួនចង់ជូនរាងតូចទៅផ្ទះ តែថា...

សំណព្វចិត្តលោកម្ចាស់Onde as histórias ganham vida. Descobre agora