💞សំណព្វចិត្តលោកម្ចាស់💞(27)

945 54 1
                                    

បន្ទាប់ពីខេនចេញទៅបាត់ នាយម៉ាហ្វៀសង្ហា មីន យុនហ្គីប្រែទឹកមុខទៅជាស្ងប់ស្ងាត់ ភ្នែកមុតថ្លាសម្លឹងទៅក្រៅបង្អួចមើលបរិវេណនៃភូមិគ្រិះ ដែលថ្មើរនេះម៉ោងប្រហែលជា8យប់ទៅហើយ មិនដឹងថានាយកម្លោះ កំពង់គិតអ្វីឡើយ នាយឈរគិតមួយសន្ទុះ ក៏ដើរចេញពីបន្ទប់ធ្វើការរបស់ខ្លួន សំដៅទៅខាងក្រោម ដើម្បីអោយអ្នកបំរើរៀបចំអាហារប៉ូវខ្លះត្រៀមសម្រាប់រាងតូច ព្រោះតាំងពីមានរឿងកាលពីរសៀលមក ជីមីនគឺសម្លប់រហូត មិនទាន់ដឹងខ្លួននោះទេ ម្យ៉ាងតាំងពីថ្ងៃមកក៏មិនទាន់មានអាហារចូលពោះទៀត ព្រោះតែបែបហើយទើបធ្វើអោយនាយកាន់តែបារម្ភពីជីមីនកាន់តែខ្លាំង

មីម៉ាន ម៉ែដោះនៅឯងណា!?» យុនហ្គី ចុះមកដល់ខាងក្រោម នាយសម្លឹងរកមើលមិនឃើញម៉ែដោះមិនឃើញ នាយក៏សួរទៅកាន់អ្នកបំរើស្រីក្នុងផ្ទះ

ចាស៎លោកម្ចាស់ ម៉ែដោះគឺនៅក្នុងផ្ទះបានទាន» មីឆ្លើយនិងចាហ្វាយ ទាំងឱនគំនាប់បន្តិចជាការគោរព

លោកម្ចាស់ត្រូវការអោយខ្ញុំទៅតាមម៉ែដោះទេចា៎!?» ម៉ាន ក៏សួរទៅកាន់ចាហ្វាយនាយ ព្រោះមើលក៏ដឹងថានាយរកម៉ែដោះមិនមែនគ្មានរឿងនោះទេ

មិនបាច់ទេ ទៅធ្វើការពួកនាងចុះ» ថាហើយនាយក៏ដើរសំដៅទៅកាន់ផ្ទះបាយ

ចា៎លោកម្ចាស់» មីនិងម៉ាន

អុស!!... អ្នកប្រុស» ម៉ែដោះ ភ្ញាកព្រឺត នៅពេលដែលនាយជាចាហ្វាយ ដើរមករកគាត់ស្ងាត់ៗដោយមិនអោយដំណឹងជ៊មុនបែបនេះ

បាទ ម៉ែដជួយរៀបចំអាហារខ្លះសម្រាប់ជីមីនផង ថ្មើនេះប្រហែលជាភ្ញាក់ហើយ ព្រោះតាំងពីថ្ងៃមកគេនៅមិនទាន់ញុាំអ្វីនៅឡើយទេ» យុនហ្គីប្រាប់ទៅម៉ែដោះ អោយជួយធ្វើអាហារខ្លះអោយរាងតូច ព្រោះបន្តិចទៀត ពេលភ្ញាក់ជីមីនច្បាស់ជាឃ្លានហើយ ព្រោះតាំងពីថ្ងៃមក រាងតូចនៅមិនទាន់បានញុាំអ្វីឡើយ

អូ... រឿងនេះទេឬអ្នកប្រុស!? មិនបាច់បារម្ភទេចា៎ ម៉ែដោះបានត្រៀមរួចរាល់អស់ហើយសម្រាប់ម្ចាស់តូច» គាត់ឆ្លើតប៊តបទៅកាន់រាងក្រាស់ដោយស្នាមញញឹម ទោះនាយមិនមកប្រាប់គាត់ក៏បានរៀបចំរួចរាល់ហើយដូចគ្នា  ព្រោះថាគាត់ស្រលាញ់ជីមីនដូចកូនគាត់បង្កើតយ៉ាងអញ្ចឹង មិនមែនគិតត្រឹមចាហ្វាយនាយនិងកូនចៅនោះទេ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now